announcements
សេចក្តីប្រកាសដេញថ្លៃ
អង្គការម្លប់បៃតង (MB) បាននឹងកំពុងអនុវត្តគម្រោងដោយបានការគាំទ្រថវិកាពីកម្មវិធីជំនួយខ្នាតតូចនៃមូលនិធិបរិស្ថានពិភពលោក (GEF SGP UNDP) នៃគម្រោង “ការធ្វើឲ្យមាននិរន្តភាពបរិស្ថាន និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍” KHM/SGP/ OP7/YI/CORE/BD/2021/01 ក្នុងភូមិអូរជាំលើ ឃុំកំពង់ល្ពៅ និងភូមិអូរក្រូច ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ព្រមទាំងមានកិច្ចសហការជាមួយមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ ខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានបានកំពុងអនុវត្តនូវកម្មវិធីរបស់ខ្លួន។
ចំពោះមុខ អង្គការម្លប់បៃតង សូមប្រកាសជ្រើសរើសរកអ្នកផ្គត់ផ្គង់ចូលរួមដេញថ្លៃ ដូចមានបង្ហាញជូនព័ត៌មានលំអិតនៅក្នុងសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃ
– សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ-អេកូទេសចរណ៍ អូរជាំ៖
១.ទុយោទឹកដើម្បីតភ្ជាប់ទៅទួរប៊ីនសម្រាប់បង្កើតវារីអគី្គសនី
២.ទួរប៊ីនសម្រាប់បង្កើតវារីអគី្គសនី
៣.សម្ភារនិងការតម្លើងប្រព័ន្ធផលិតទឹកសុទ្ធ
– សម្រាប់សហគមន៍តំបន់ការពារធម្មជាតិ-អេកូទេសចរណ៍ តាតោក-អូរក្រូច៖
១.ទុយោតបណ្តាញទឹក
សម្រាប់ព័ត៌មានលំអិត ព្រមទាំងឯកសារដេញថ្លៃ សូមទាក់ទងក្រុមការងារគម្រោងអង្គការម្លប់បៃតង៖
ផ្ទះលេខ១៩៤ ផ្លូវ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខ៖ ០១២.៤១៣.៨៥៧,០៧៨.៥៥៥.២០៩ និង ០៨៦.៦០.៦០.៨៣
សម្រាប់ពត៌មានប្រកាសដេញថ្លៃលម្អិត Click here .